ប្រវត្តិ ក្រម ង៉ុយ



គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។
តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​" ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​" ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។
ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។
ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។
អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ : ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​
អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​

កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ព្ធ​ន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ដែលជា​ស្រុកកំណើត​របស់​លោក។​ ​គាត់​ជា​ក្មេង​ឧស្សា​ហ៍រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៌​អា​ថ៌ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៌​ឱអា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ ​

បន្ទាប់​ពី​បួស​ពី​សាមណេរ​ (​បួស​នេន​) ​បាន​ប៉ុន្មាន​ឆ្នាំ លោក​បាន​សឹក ​(​លា​ចាក​សិក្ខាបទ​)​ ទៅ​បំរើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ ហ្លួង។​ ​នៅ​អាយុ ២១​ឆ្នាំ លោក​បាន​បួស​ម្ដងទៀត​ ​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ ​ឧបជ្ឈាយ៍​នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន។ សូមបញ្ជាក់ថា ក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត។​ ​ភិក្ខុ អ៊ូ បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​ (​ពី​បាលី​មក​ភាសា​ខ្មែរ​)​ ដំបូង​ក្នុង​សំណាក់ ​លោក​គ្រូ​អាចា​ទិត្យ នៅ​វត្ត​ខាងលើ ។​
បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង។ លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំ លុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញ ដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផង ជា​ស្មៀន​ផង។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា។​ ​គឺ​ចាប់ពី​ពេល​នោះ​ហើយ ដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀង ឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយ ស្រឡះដៃ​ពី​ការងារ​ស្រែចំការ។ ​ការ​ច្រៀង ឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេ ប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា។​
ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេ ពោល​គឺ រៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញ លោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោម ជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះ អំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា។​ ដំណើរ​ច​ច្រប់ ច្រៀង​ទេសនា​របស់​លោក​អ៊ុក អ៊ូ បាន​ល្បី​ដល់​ស្ដេច ហើយ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​គ្រង​រាជ​ជំនាន់​នោះ ក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់ និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​"ភិរម្យ​ភាសា​"​ជាប់​រៀងមក។​
ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:
- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))
- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)
បើតាម​លោក យី ធន់​ដដែល បានឲ្យដឹងថា នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​

Comments

  1. How To Make Money On Sports Betting
    Online sports 메이피로출장마사지 betting is available for a หารายได้เสริม whole host of US and European sports betting gri-go.com markets. Some US https://febcasino.com/review/merit-casino/ states, like Louisiana and New Jersey, allow 토토

    ReplyDelete

Post a Comment

Popular posts from this blog

ប្រាសាទ អង្គរវត្ត

ភ្នំបូកគោ