ភ្នំបូកគោ
ខេត្តកំពត បានក្លាយជាទិសដៅទេសចរណ៍ថ្មីរបស់ កម្ពុជា
ក្រោយគម្រោងអភិវឌ្ឍន៍ថ្មី។
ជាក់ស្តែងនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ
ខេត្តកំពត បានទទួលការចាប់អារម្មណ៍ខ្ពស់បន្ទាប់ពី ខេត្តសៀមរាប និង
ខេត្តព្រះសីហនុ។
យោងតាមឯកសារអ្នកស្រី កែវ ច័ន្ទបូរណ៍
អ្នកនិពន្ធដ៏ល្បីមួយរូបបានឲ្យដឹងថា ខេត្តកំពត
គឺជាទីក្រុងដ៏ល្បីល្បាញមួយក្នុងចំណោមខេត្តក្រុងនានាក្នុង
ប្រទេសកម្ពុជា នាសម័យអាណានិគមនិយម បារាំង។
សំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត
មន្ទីរពេទ្យ ជាដើម
សុទ្ធសឹងជាភ័ស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួក
បារាំង ទៅលើទឹកដីខេត្តមួយនេះ។
ក្រៅពីមានទេសភាពស្រស់ត្រកាលនៃព្រៃឈើ និងទឹកជ្រោះធម្មជាតិជាច្រើនកន្លែង ទឹកដីនេះមានអំណោយផលក្រៃលែងចំពោះដំណាំហូបផ្លែនានាជាពិសេស ទុរេន សាវម៉ាវ មង្ឃុត ល្មុត ខ្នុរ ជាដើមដែលធ្វើឱ្យខេត្តនេះក្លាយជាប្រភពនាំចេញផ្លែឈើធម្មជាតិមួយយ៉ាងសំខាន់ក្នុងប្រទេសផងដែរ។ មិនតែប៉ុណ្ណោះ ទឹកសមុទ្រដ៏ខៀវស្រងាត់បានក្លាយជាប្រភពផ្ដល់នូវគ្រឿងសមុទ្រយ៉ាងសម្បូរបែបសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តនិងនាំចេញ។ លើសពីនេះទៅទៀត ខេត្តកំពត ក៏ជាទីតាំងផលិតអំបិលមួយដ៏ធំក្នុង ប្រទេសកម្ពុជា ដែរ។
រមណីយដ្ឋានសំខាន់៖ ឧទ្យានជាតិ ព្រះមុនីវង្ស ឬ ភ្នំបូកគោ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួម ខេត្តកំពត ឆ្ពោះទៅភាគខាងលិច។ បន្ទាប់ពីធ្វើដំណើរចេញតាមផ្លូវបំបែកពីផ្លូវជាតិ លេខ៣ ទេសចរនឹងបានឃើញនូវសម្រស់ត្រកាលនៃធម្មជាតិព្រៃឈើតាមបណ្តោយផ្លូវចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ ទេសចរក៏នឹងអាចឮសំឡេងសត្វស្លាបគ្រប់ប្រភេទយំរំពងផងដែរ។
នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមនិយម បារាំង សម្រាប់ពួកគេលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទី វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួម ខេត្តកំពត ពីលើកំពូលភ្នំកម្ពស់ ១០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីនោះទេសចរអាចទៅកម្សាន្តជាមួយនឹងធម្មជាតិគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ ថ្នាក់ នៅតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក និងវាលស្រែមួយរយ។
រមណីយដ្ឋាន ទឹកឈូ គឺជារមណីយដ្ឋានធម្មជាតិមួយក្នុង ខេត្តកំពត ដែលមានចម្ងាយ ៨ គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់នេះមានទឹកធ្លាក់តាមជ្រលង ភ្នំកំចាយ រហូតដល់ទីរួម ខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ក្រៅពីការងូតទឹកកម្សាន្តគេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និងសួនដំណាំ ទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រឡប់ពីកម្សាន្តនៅទឹកធ្លាក់ហើយនោះ។

Comments
Post a Comment