ខេត្តកំពង់សោម ឬ ខេត្តព្រះសីហនុ




ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម ។
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។

នៅឆ្នាំ១៩៥៥​ រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ​ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួ​កគេធ្វើការនៅកំពង់ផែនោះ៕ ​ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ នៅឆ្នាំ​១៩៦៣ គេចាប់ផ្តើមធ្វើសណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គែចាប់ផ្តើមធ្វើពង្រីកកំពង់ផែប៉ុន្តែ ពួកគេត្រូវតែឈប់នៅ ឆ្នាំ​១៩៧​០ ពីព្រោះ លុន ណុលបានដណ្តើមអំណាច​ហើយបានមកកាន់កាប់ប្រទេស កម្ពុជា៕ នៅឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្រ្គៀម៕ នៅ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិក​បាន ទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិក វិញ​​៕ បន្ទាប់ពីសង្រ្គៀបានបញ្ជប់រួច នៅឆ្នាំ ១៩៨០ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី នៅឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជន ក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ៕ នៅថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ​២០០៧ ព្រះបាទ នរោត្ត សីហមុនី បានយាងមកទីក្រុងព្រះសីហនុ ​​ ឯកឧត្តម ស្បោងសារ៉ាត បានទទួល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុ ជា ជាមួយនឹង​​ ព្រះសង្ឃនិមន្តមកពីគ្រប់វត្ត​និង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕​

Comments

Popular posts from this blog

ប្រាសាទ អង្គរវត្ត

ភ្នំបូកគោ

ប្រវត្តិ ក្រម ង៉ុយ